khmer eng
  • ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ ស្មៀន នាយការិយាល័យចុះឈ្មោះបោះឆ្នោត អ្នកអង្កេតការណ៍ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី នៅសាលាសង្កាត់បឹងធំ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ ស្មៀន នាយការិយាល័យចុះឈ្មោះបោះឆ្នោត អ្នកអង្កេតការណ៍ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពី៖
    ១-ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ សូមបញ្ជាក់ថា ការចុះឈ្មោះពុំមានបាតុភាពគួរឲ្យកត់សម្គាល់ទេ ព្រោះតំណាងគណបក្សមានតែគណបក្សប្រជាជនតែមួយគត់។ បញ្ហាលំបាកគឺការកែប្រែទិន្នន័យព័ត៌មានប្រភេទទី១ ទី២ មកប្រភេទទី៣វិញ។ ឯសំណូមពរសុំឲ្យបន្តអនុវត្តរូបមន្ត ឯ.អ (ឯកសារអត្តសញ្ញាណប័ណ្ណបំរើឲ្យការបោះឆ្នោត) ព្រោះប្រជាជនមួយចំនួនបានធ្វើបាត់អត្តសញ្ញាណប័ណ្ណ។
    ២-ការពិនិត្យការបើកដំណើរការឲ្យសិស្សវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាចូលរៀនឡើងវិញ (ថ្នាក់ទី៧ដល់ទី១២បានចូលរៀនវិញតាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១មក និងបើកសាកល្បងសិស្សទី៥ និងទី៦ នាថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២១ខាងមុននេះ ដោយរក្សាចំនួនសិស្សក្នុងមួយថ្នាក់១៥នាក់)។
    នាឱកាសអញ្ជើញចុះជួបសំណេះសំណាលនេះ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងចែកម៉ាសដល់អ្នកចូលរួមផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន ដឹកនាំប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេន អាមេរិក ចូលជួបសម្តែងការគួរសម
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា